វិធីចុះឈ្មោះ

ជំហានទី ១៖ ត្រៀមលិខិតឆ្លងដែន និង ប័ណ្ណបញ្ចាក់ការងារសម្រាប់ការចុះឈ្មោះ។ បន្ទាប់មកបើកកម្មវិធី ហើយ ចុច “ ចូល ”

ជំហានទី ២៖ បញ្ចូលលេខទូរស័ព្ទរបស់អ្នក ហើយ ចុច“ បន្ទាប់”

ជំហានទី ៣៖ បំពេញលេខសម្ងាត់ចំនួន ៦ ខ្ទង់

ជំហានទី ៤៖ ចុច “ចុះឈ្មោះ”

ជំហានទី ៥៖ ជ្រើសរើស  “Foreigner” ហើយចុច​ “ស្កេនលិខិតឆ្លងដែន”

ជំហានទី ៦៖ សូមធានាថា រូបថតលិខិតឆ្លងដែនរបស់អ្នកមិនព្រាល និង មើលឃើញព័ត៌មានច្បាស់ រួចហើយ ចុច“ បន្ទាប់”

ជំហានទី ៧៖ ដោះវ៉ែនតា មួក និងម៉ាស់ រួចហើយ ចុច “ថតរូបសែលហ្វី”

ជំហានទី ៨៖ បន្ទាប់ពីស្កេនរួច សូមព្រិចភ្នែកពីរដង

ជំហានទី ៩៖ ជ្រើសរើស និង បំពេញឲ្យដូចឧទាហរណ៍ដែលបង្ហាញនៅទីនេះ។ ពាក្យដែលត្រូវជ្រើសរើស

ជំហានទី ១០៖ បំពេញកន្លែងដែលត្រូវការទាំងអស់ រួចចុច “ បន្ទាប់”

ជំហានទី ១១៖ ជ្រើសរើសប្រភេទនៃប័ណ្ណបញ្ចាក់ការងាររបស់អ្នក

ជំហានទី ១២៖ ចុច “ថតរូបឯកសារ”

ជំហានទី ១៣៖ សូមប្រាកដថា រូបថតលិខិតឆ្លងដែនរបស់អ្នកមិនព្រាល និង មើលឃើញព័ត៌មានច្បាស់ រួចហើយចុច “ប្រើរូបថតនេះ”

ជំហានទី ១៤៖ អ្នកអាចបញ្ចូលរូបថតបន្ថែមដោយចុច “ដាក់រូបថតបន្ថែម” ។ បើមិនចុច“ បញ្ជូន” (សម្រាប់កាតពណ៌ផ្កាឈូក សូមថតរូបទាំងសងខាង)

ជំហានទី ១៥៖ បញ្ចូលអ៊ីមែល និង លេខសំងាត់របស់អ្នក។ ប្រសិនបើអ្នកមិនមានទេ សូមចុច “no-email” បន្ទាប់មកចុច “បន្ទាប់”

ជំហានទី ១៦៖ ការចុះឈ្មោះទ្រូម៉ាន់នី Wallet  ត្រូវបានបញ្ចប់។ សូមរង់ចាំការផ្ទៀងផ្ទាត់ពីក្រុមហ៊ុន។ អ្នកនឹងទទួលបានសារ SMS ពីលទ្ធផលនៃការចុះឈ្មោះ។

ត្រូវការ​ជំនួយ?
ឆាតជាមួយយើង