ទទួលបានប្រាក់មកវិញ 9 បាត (អតិថិជនកម្ពុជា)

ទាក់ទង​មក​​យើង   

ទាញយកទ្រូម៉ាន់នី Wallet

ឈ្មោះយុទ្ធនាកា
ទទួលបានប្រាក់មកវិញ 9 បាត (អតិថិជនកម្ពុជា)

រយៈពេលនៃយុទ្ធនាការ:
09 – 29 កក្កដា 2022

របៀបចូលរួមយុទ្ធនាការ:
អតិថិជនកម្ពុជានៅប្រទេសថៃ (“អ្នកផ្ញើ”) ធ្វើការផ្ទេរប្រាក់ទៅកាន់អ្នកទទួលនៅក្នុងប្រទេសកម្ពុជាតាមគណនី TrueMoney Wallet នៅ (i) ថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2022 ឬ (ii) ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2022 ឬ (iii) ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2022 (ដែលជា “កាលបរិច្ឆេទជាក់លាក់”) ប៉ុណ្ណោះ។

រង្វាន់សម្រាប់អ្នកផ្ញើ:
1. អ្នកផ្ញើដែលបានធ្វើការផ្ទេរប្រាក់ដោយជោគជ័យទៅកាន់អ្នកទទួលនៅប្រទេសកម្ពុជាតាមអេប TrueMoney Wallet តាមកាលបរិច្ឆេទដែលបានកំណត់នឹងមានសិទ្ធិទទួលបានប្រាក់មកវិញ 9 បាត។

សម្គាល់:
– កំណត់ត្រឹមក្នុងមួយគណនី TrueMoney Wallet ដោយយោងតាមកាលបរិច្ឆេទដែលបានកំណត់ ទើបអាចទទួលបានរង្វាន់ (ទទួលរង្វាន់ច្រើនបំផុតត្រូវបានកំណត់ត្រឹម 27 បាតក្នុងអំឡុងពេលយុទ្ធនាការ )
– ចំនួនទឹកប្រាក់ផ្ទេរម្ដងយ៉ាងតិចគឺ 1,000 បាត
– សម្រាប់តែសេវាផ្ទេរប្រាក់ពីប្រទេសថៃទៅកម្ពុជាតាមអេប TrueMoney Wallet តែប៉ុណ្ណោះ
– យុទ្ធនាការនេះគឺអាចប្រើបានជាមួយស៊ីមកាតគ្រប់ប្រព័ន្ធ

លក្ខខណ្ឌនៃយុទ្ធនាការ:

លក្ខខណ្ឌខាងក្រោមត្រូវបានអនុវត្តចំពោះអ្នកចូលរួមទាំងអស់ក្នុង “(យុទ្ធនាការ)” ទទួលបានប្រាក់មកវិញ 9 បាត សម្រាប់ (អតិថិជនកម្ពុជា)។ ក្នុងន័យនេះ អ្នកចូលរួមទទួលយក និងយល់ស្របតាមលក្ខខណ្ឌខាងក្រោម៖

  1. យុទ្ធនាការនេះគឺត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ទ្រូម៉ាន់នី លីមីធីត (“ ក្រុមហ៊ុន”) ។
  2. យុទ្ធនាការនេះគឺសម្រាប់តែអ្នកប្រើ TrueMoney Wallet ដែលជាជនជាតិកម្ពុជាតែប៉ុណ្ណោះ។
  3. ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ អ្នកចូលរួមត្រូវតែអនុវត្ត តាមវិធីសាស្រ្ត និង លក្ខខណ្ឌរបស់យុទ្ធនាការ ក្នុងកំឡុងពេលយុទ្ធនាការ។
  4. រង្វាន់មិនអាចផ្លាស់ប្តូរ ឬ មិនអាចប្តូរជាសាច់ប្រាក់ ទៅឲ្យភាគីណាមួយឡើយ។
  5. អ្នកចូលរួមមានសិទ្ធិទទួលបានរង្វាន់ (ប្រាក់មកវិញ) ជាមួយកាលបរិច្ឆេទដែលបានកំណត់ បន្ទាប់ពីបានបញ្ចប់ការផ្ទេរប្រាក់ លើកលែងតែក្នុងករណីដែលមានភាពមិនប្រក្រតី ឬកាលៈទេសៈណាមួយ ដែលហួសពីការគ្រប់គ្រងរបស់ក្រុមហ៊ុន។
  6. ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ ឬលុបចោលលក្ខខណ្ឌ ព័ត៌មានលម្អិត និង/ឬរង្វាន់នៃយុទ្ធនាការ (រួមទាំងការផ្លាស់ប្តូរទៅរង្វាន់ផ្សេងទៀតដែលមានតម្លៃសមមូល) តាមការសម្រេចចិត្តតែមួយគត់ និងដាច់ខាត និងនៅពេលណាក៏បាន ជាមួយនឹងការជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ ការសម្រេចចិត្តរបស់ក្រុមហ៊ុនត្រូវចាត់ទុកជាស្ថាពរ។
  7. អ្នកចូលរួមត្រូវធានាថាទិន្នន័យដែលប្រើសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនគឺជាទិន្នន័យរបស់អ្នក
    ចូលរួម និងត្រឹមត្រូវ។ ប្រសិនបើក្រុមហ៊ុនបានរកឃើញថាទិន្នន័យទាំងនោះមិនពិត និង/ឬមិនមែនជាទិន្នន័យរបស់អ្នកចូលរួម ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ រួមទាំងការទាមទារការបាត់បង់ណាមួយចំពោះអ្នកចូលរួម។
  8. ទាក់ទងនឹងការចូលរួមនៃយុទ្ធនាការ អ្នកចូលរួមយល់ព្រម និងបានជ្រាបថាក្រុមហ៊ុនមានភាពចាំបាច់ ក្នុងដំណើរការទិន្នន័យផ្ទាល់ខ្លួន ដូចជា លេខទូរស័ព្ទ នាមត្រកូល រួមទាំងព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន របស់អ្នកចូលរួម ក្នុងគោលបំណង ធ្វើប្រតិបត្តិការនៃយុទ្ធនាការ។ ក្រុមហ៊ុនអាចបង្ហាញ ទិន្នន័យរបស់អ្នកចូលរួម ទៅកាន់ភាគីទីបីដែលជា អ្នកដំណើរការទិន្នន័យរបស់ក្រុមហ៊ុនដែលទាក់ទង
    នឹងប្រតិបត្តិការយុទ្ធនាការ។
  9. សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ 1240 ។
របៀបផ្ទេរប្រាក់នៅលើកម្មវិធីទ្រូម៉ាន់នី Wallet
1. ជំហានទី 1៖ បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស

1. បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស

2. ទទួលយកលក្ខខណ្ឌ

2. ទទួលយកលក្ខខណ្ឌ

3. ចុចបញ្ជាក់ដើម្បីធ្វើការផ្ទេរប្រាក់

4. ជ្រើសរើសប្រទេសកម្ពុជាដើម្បីប្រើសេវា

5. បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និង ចុច បន្ទាប់

6. បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល និង ចុច បញ្ជាក់

7. ពិនិត្យមើលព័ត៌មានទាំងអស់ឡើងវិញ និង ចុច បញ្ជាក់

8. បញ្ជាក់ប្រតិបត្តិការ និង ចុច បង់ប្រាក់ (Pay)

9. ទទួលបង្កាន់ដៃផ្ទេរប្រាក់

ផ្ទេរប្រាក់ឥឡូវនេះ